For full functionality of this site it is necessary to enable JavaScript. Here are the instructions how to enable JavaScript in your web browser.
Sell Your Item Now

Buy and Sell Everything in Cambodia!

0

Nokia X7 ចេញ​ផ្លូវ​ការ មាន​អេក្រង់ 6.2 អ៊ីញ ថ្ងាស​ឆក និង​ថាមពល​ថ្ម​ទំហំ 3,500mAh


ក្រុមហ៊ុនផ្សេងៗ បានចេញស្មាតហ្វូនមកជាច្រើនម៉ូឌែល តែយើងមិនទាន់ បានឃើញNokia មានការឆ្លើយតបនៅឡើយ។ តែ Nokia ក៏មិនសម្ងំស្ងៀម រហូតនោះទេ ដោយថ្មីៗនេះ ខ្លួនទើបបញ្ចេញស្មាតហ្វូន មានអេក្រង់ឆកមួយមកទៀត ដើម្បីបំបាត់ភាពស្ងប់ស្ងាត់នេះ។ ក្រុមហ៊ុន Nokia បានប្រកាសចេញនូវ ស្មាតហ្វូន Nokia X7 ថ្មី នៅប្រទេសចិន ក្រោមការគ្រប់គ្រង របស់ក្រុមហ៊ុន HMD Global។ ស្មាតហ្វូននេះ មានសមត្ថភាព គ្រាន់បើដែរ ជាពិសេសមាន តម្លៃសមរម្យមែនទែន។

Nokia X7 មានអេក្រង់ 6.2 អ៊ីញ ជាប្រភេទ LCD អាចបង្ហាញរូបភាព បានដល់កម្រិត 1080 ភិចសែល រួមមានអេក្រង់ឆក និងសល់ចង្ការ ច្រើនបន្តិច។ ស្មាតហ្វូននេះ ប្រើប្រាស់បន្ទះឈីប Snapdragon 710, ជម្រើសអង្គចងចាំ 64GB និង 128GB រីឯជម្រើស ទំហំរ៉េមមាន 4GB និង 6GB ផងដែរ រួមមកជាមួយ ថាមពលថ្មទំហំ 3,500mAh បូករួមបច្ចេកវិទ្យា សាកថ្មលឿន ដែលអាចប្រើ ជាមួយខ្សែ និងដុំ 18W បាន។ កាមេរ៉ាក្រោយមានទំហំ 12 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 13 មេហ្គាភិចសែល។ វាដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android 8.1 ដោយគ្មាន Google Service ទេ ព្រោះជាប្រភេទ Chinese Version តែនៅអាចអាប់ដេត ប្រព័ន្ធសុវត្ថិភាពរបស់ Android បាន និងគ្រោងឡើងទៅ Android 9 បានទៀតផង។ បើនិយាយពីតម្លៃវិញ ត្រឹមតែខ្ទង់ 246 ដុល្លារប៉ុណ្ណោះ។ 

 

សរុបមក ម៉ាកសញ្ញា Nokia ស្ថិតក្រោមឈ្មោះក្រុមហ៊ុន HMD Global ទើបបានបញ្ចេញនូវ ស្មាតហ្វូន Nokia X7 ថ្មី ដែលមានមកជាមួយ កំលាំងម៉ាស៊ីន ប្រើឈីប Snapdragon 710។ ស្មាតហ្វូននេះមានអេក្រង់ធំ បង្ហាញរូបភាពបាន ច្បាស់ល្មម ជាពិសេសតម្លៃរបស់វា ពិតជាសមរម្យមែនទែន។ វាតែទើបចេញ នៅលើទីផ្សារចិនមុនគេ ដោយមិនបានបញ្ជាក់ថា នឹងមាននៅលើទីផ្សារដទៃទៀត នៅឡើយទេ។ 

 

Follow us on Lokdou.com-Blog
Have anything want to Sell?
Loading...
103 views

Comments

No comments has been added on this post

Add new comment

You must be logged in to add new comment