For full functionality of this site it is necessary to enable JavaScript. Here are the instructions how to enable JavaScript in your web browser.
Sell Your Item Now

Buy and Sell Everything in Cambodia!

0

MacBook Air ស៊េរី​ថ្មី​មានទ្រនាប់ស្កេនម្រាមដៃលើ Keyboard យ៉ាងពិសេស


MacBook Air ដែល​ Apple បាន​ប្រកាស​ចេញ​ក្នុង​កម្មវិធី​ “There’s more in the making” កាល​ពី​យប់​មិញ​នេះ មាន​បន្ថែម​​បន្ថយ​លើ​ចំណុច​​ជា​ច្រើន​ ធ្វើ​ឲ្យ​កាន់​តែ​ទំនើប និង​សមត្ថភាព​ខ្លាំង។

MacBook Air ថ្មី​នេះ​មាន​អេក្រង់ ១៣ អ៊ីញ​ ជា​ប្រភេទ​ Retina Display និង​មាន​ស៊ុម​អេក្រង់​ស្ដើង​ជាង​មុន ហើយ​ស៊ុម​អេក្រង់​នេះ​បាន​ប្ដូរ​មក​ជា​ពណ៌​ខ្មៅ​វិញ ជំនួស​ឲ្យ​ស៊ុម​ពណ៌​ទឹក​ប្រាក់​ដែល​ Apple ប្រើ​កន្លង​មក។

លើ MacBook Air នេះ​មាន​បំពាក់​ដោយ​រន្ធ USB-C ចំនួន​ពីរ​ និង​រន្ធ​ដោត​កាស​ចំនួន​មួយ។ បន្ថែម​ពី​នេះ​នៅ​លើ Keyboard មាន​បំពាក់​ដោយ​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ ដែល​អាច​ប្រើ​សម្រាប់​ការ​ Login ចូល​ MacBook ដោយ​មិន​បាច់​វាយ​លេខ​សម្ងាត់។

ចំពោះ​រន្ធ​បំពង​សំឡេង​វិញ​គឺ​ជា​ប្រភេទ Stereo ដែល​អាច​បញ្ចេញ​សំឡេង​បាន​ឮ​ជាង​មុន ២៥% និង​មាន​សំឡេង​បាស​ច្រើន​ជាង​មុន គួប​ផ្សំ​នឹង​រន្ធ​ស្រូប​សំឡេង​ចំនួន​បី​សម្រាប់​ដំណើរ​ការ​មុខងារ​ Hey Siri។

MacBook Air ថ្មី​នេះ​​មាន​បំពាក់​ CPU Intel ជំនាន់​ទី​ ៨ ប្រភេទ Core-i5 ដែល​មាន​​ជម្រើស​ RAM ទំហំ​ធំ​ដល់ ១៦ GB និង​អង្គ​ផ្ទុក​ទំហំ​ដល់ ១,៥ TB។ Apple អះអាង​ថា​ MacBook Air មាន​ថាមពល​ថ្ម​ដែល​អាច​​ប្រើ​ប្រាស់​សម្រាប់​ការ​បើក​វិបសាយ​បាន ១២ ម៉ោង និង​ចាក់​រឿង​បាន​ ១៣ ម៉ោង​តាម​ iTunes។

MacBook Air ​ថ្មី​មាន​ទម្ងន់​​​​ត្រឹម​​ ១,២៤ គីឡូក្រាម​ស្រាល​ជាង​មុន, មាន​កម្រាស់​ ១៥,៦ ម.ម ដែល​ស្ដើង​ជាង​មុន ១០% និង​រូបរាង​តូច​ជាង​មុន ១៧%។ តួ​ខ្លួន​របស់​ MacBook Air ថ្មី​ផលិត​ឡើង​ពី​សារធាតុ​អាលុយមីញ៉ូម​ចាស់ៗ​ ១០០% ដែល​គេ​បាន​យក​មក​កែច្នៃ​ឡើង​វិញ។

MacBook Air ​មាន​ចាប់​ផ្ដើម​ពី RAM ទំហំ ៨ GB, CPU Core-i5 ល្បឿន ១,៦ GHz និង អង្គ​ផ្ទុក​ប្រភេទ SSD ទំហំ ១២៨ GB ដែល​មាន​តម្លៃ​ ១ ១៩៩ ដុល្លារ។ កុំព្យូទ័រ​នេះ​មាន​ជម្រើស​ពណ៌​ប្រផេះ, ទឹក​ប្រាក់ និង​មាស ដោយ​ចេញ​លក់​នៅ​ថ្ងៃ​ទី ៧ ខែ​វិច្ឆិកា៕​​​​​​​

 

Follow us on Lokdou.com-Blog
Have anything want to Sell?
Loading...
103 views

Comments

No comments has been added on this post

Add new comment

You must be logged in to add new comment