For full functionality of this site it is necessary to enable JavaScript. Here are the instructions how to enable JavaScript in your web browser.
Sell Your Item Now

Buy and Sell Everything in Cambodia!

0

Lexus CT 200h ២០១៩ ស្អាត និងទំនើបខ្លាំង ហើយស៊ីសាំងតិច


ក្រុមហ៊ុន Lexus ទើបតែ​បាន​បង្ហាញ​ម៉ូដែល CT 200h ស៊េរី​ឆ្នាំ ២០១៩ ជាមួយ​នឹង​ការ​អាប់ដេត​មួយ​ចំនួន ហើយ​ដាក់​តម្លៃ​លក់​ចាប់​ពី ២៩ ៥០០ ដុល្លារ​នៅ​លើ​ទីផ្សារ​បរទេស សម្រាប់​ប្រភេទ Base Model។

ជាមួយ​នឹង​តម្លៃ​ថ្លៃ​ជាង​មុន ២ ០០០ ដុល្លារ Lexus CT 200h ស៊េរី​ថ្មី​នេះ បាន​បន្ថែម​លក្ខណៈ​ពិសេស​មក​ស្តង់ដារ​ជា​ច្រើន ដូចជា យ៉ាន់​អាលុយមីញ៉ូម ទំហំ ១៧ អ៊ីញ , សេនសឺ​ចូល​ចត និង​កាមេរ៉ា​ក្រោយ , ផ្លិត​ទឹក​អូតូ , ម៉ាស៊ីន​ត្រជាក់​មុខ​ក្រោយ និង អេក្រង់ Infotainment System ទំហំ ៧ អ៊ីញ​ផង​ដែរ។

រថយន្ត CT 200h នឹង​លែង​មាន​ម៉ូដែល SE និង Luxury ហើយ​ជំនួស​មក​វិញ​ដោយ​ម៉ូដែល Sport តម្លៃ​ចាប់​ពី ៣៤ ៥៩០ ដុល្លារ និង ម៉ូដែល Takumi តម្លៃ​ចាប់​ពី ៣៩ ៨២០ ដុល្លារ។

មិនតែប៉ុណ្ណោះ អតិថិជន​ក៏​អាច​បន្ថែម Option មួយ​ចំនួន​ទៀត ដូចជា Sport Pack តម្លៃ ៦៣០ ដុល្លារ , Tech Pack តម្លៃ ៩៥០ ដុល្លារ , Premium Pack តម្លៃ ១២ ៧០ ដុល្លារ និង Takumi Pack តម្លៃ ៦ ១៨០ ដុល្លារ ផង​ដែរ។

សូម​បញ្ជាក់​ថា រថយន្ត​ប្រភេទ Sedan ប្រើ​ម៉ាស៊ីន Hybrid ខាង​លើ​នេះ បាន​បំពាក់​ម៉ាស៊ីន​ដដែល គឺ ម៉ាស៊ីន​សាំង​ចំណុះ ១,៨ លីត្រ ទំហំ ៤ ស៊ីឡាំង ជាមួយ​នឹង​ម៉ូទ័រ​អគ្គិសនី​មួយ ដែល​បង្កើត​កម្លាំង​បាន​សរុប ១៣៤ សេះ។ វា​មាន​កម្រិត​ស៊ីសាំង​ជា​មធ្យម​ប្រហែល ៤ លីត្រ​ប៉ុណ្ណោះ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ៕

Follow us on Lokdou.com-Car
Have Car want to Sell?
Loading...
90 views

Comments

No comments has been added on this post

Add new comment

You must be logged in to add new comment