For full functionality of this site it is necessary to enable JavaScript. Here are the instructions how to enable JavaScript in your web browser.
Sell Your Item Now

Buy and Sell Everything in Cambodia!

0

លោក Jack Ma បាន​បង្ហាញ​ទ្រឹស្ដី​បី ដើម្បី​ចែក​រំលែក​ដល់​សហគ្រិន​បច្ចេកវិទ្យា


ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារ​ពិភពលោក លើ​កោះ​បាលី​ប្រទេស​ឥណ្ឌូណេស៊ី​ កាល​ពី​ពេល​ថ្មីៗនេះ លោក Jack Ma បាន​បង្ហាញ​ទ្រឹស្ដី​បី ដើម្បី​ចែក​រំលែក​ដល់​សហគ្រិន​បច្ចេកវិទ្យា។ ទ្រឹស្ដី​ទាំង​នោះ​រួម​មាន៖

កុំ​រង់ចាំ​ឱ្យ​សង្គម​ត្រៀម​ខ្លួន

ជា​ញឹកញាប់​មនុស្ស​ មិន​ធ្វើ​​តាម​គំនិត​របស់​ពួកគេ​ទេ ព្រោះ​ពួកគេ​គិត​ថា សង្គម​មិន​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​អ្វី ​ដែល​ពួក​គេ​បាន​គិត​​​។ ​

លោក Ma បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា៖ "ប្រសិន​បើ​អ្វីៗ​គ្រប់​យ៉ាង​រួច​​រាល់​នោះ អ្នក​គ្មាន​តម្លៃ​ទេ" ។

នេះ​ជា​មេរៀន​មួយ​ដែល​មហាសេដ្ឋី​រូប​នេះ បាន​ដឹង​យ៉ាង​ច្បាស់។ នៅ​ពេល​លោក​បង្កើត​ក្រុមហ៊ុន Alibaba នៅឆ្នាំ ១៩៩៩ មាន​មនុស្ស​តិចតួច ​មាន​លទ្ធភាព​ប្រើប្រាស់​អ៊ីនធឺណិត ក្នុង​ការ​ទិញ និង​លក់​ទំនិញ​អនឡាញ​។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ បាន​ក្លាយ​ទៅ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំបំផុតមួយ​នៅ​លើ​ពិភពលោក។ ចង់​បាន​ន័យ​ថា បើ​ទោះ​គ្មាន​មនុស្ស​ច្រើន ប្រើប្រាស់​អ៊ីនធឺណិត ប៉ុន្តែ​លោក​នៅ​តែ​បន្ត​ដំណើរការ Alibaba ដដែល។

ជីវិត​មិន​ងាយ​ស្រួល​នោះ​ទេ

លោក Ma បាន​ថ្លែង​ថា សហគ្រិន​គួរ​តែ​ទទួល​យក​​ការ​ច្រាន​ចោល។ លោក​បាន​ពន្យល់​ថា ការ​រៀន​ដោះស្រាយ​ នូវ​ការ​ច្រានចោល បាន​បង្កើត​ឱ្យ​មាន​ភាព​មិន​ភ័យ​ខ្លាច ដែល​​ជា​លក្ខណៈសំខាន់​ ពួកគេ​គួរ​មាន។ ការ​ដែល​មិន​ចេះ​ភ័យខ្លាច ក៏​ធ្វើ​ឱ្យ​មនុស្ស​មានសុទិដ្ឋិនិយម​ថែមទៀត ជួយ​ឱ្យ​ពួកគេ​​ ​​ពេល​​ជីវិត​ប្រែប្រួល​លំបាក​។

លោក Ma បាន​រៀបរាប់​​រឿង​ខ្លួន​ឯង​ជា​ច្រើន​ អំពីការ​ច្រានចោល​ដែល​លោក​ប្រឈមមុខ​នៅ​ក្នុង​ជីវិត ដូចជា​ពេល​លោក​ត្រូវ បាន​បដិសេធ​មិន​ឱ្យ​ធ្វើការ​នៅ​ហាង​អាហារ​សម្រន់ KFC ។

តើ​មនុស្ស​ម្នាក់​បង្កើត​ភាព​ក្លាហាន​យ៉ាង​ដូចម្តេច? នេះ​បើ​យោង​តាម​លោក Ma មនុស្សត្រូវ​មាន​ការ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​មួយ​ចំនួន។

"ក្នុង​នាម​ជា​អ្នកលក់ អ្នក​ចេញ​ទៅ​លក់​អ្វីមួយ អ្នក​គួរ​តែ​ប្រាប់​ខ្លួន​អ្នក​ថា ថ្ងៃ​នេះ​ខ្ញុំ​ទៅ​ដល់​អតិថិជន ១០ នាក់ ពួកគេ​ទាំង​អស់​គ្នា​និយាយ​ថា​ "ទេ" គឺ​ជា​រឿង​ធម្មតា។ ​ប្រសិន​បើ​អ្នកលក់​ទៅ​ឱ្យ​ម្នាក់ ​ក្នុង​ចំណោម​អ្នក​ទាំងនោះ​ អ្នក​គួរ​តែ​សប្បាយ​ចិត្ត"។

កុំ​រៀន​ដើម្បី​ជោគជ័យ

ក្រោយ​ក្លាយ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ធំ​បំ​ផុត​មួយ​នៅ​ក្នុង​ពិភពលោក Alibaba​ អាច​​និយាយ​បាន​​ថា មហាសេដ្ឋី​ Ma ទទួល​ជោគជ័យ ប៉ុន្តែ "ភាព​ជោគជ័យ" ​មិនមែន​ជា​អ្វី​ដែល​លោក​ ចង់​ចែក​រំលែក​ទៅ​សហគ្រិន​នោះ​ទេ។

"យើង​នឹងមិន​​បង្រៀន​មនុស្ស​ថាធ្វើ​យ៉ាងម៉េចជោគជ័យ​នោះ​ទេ។ សាកលវិទ្យាល័យ Harvard និង Yale បង្រៀន​មនុស្ស​ ពីរបៀប​ទទួល​បាន​ជោគជ័យ ...​​ពេល​មនុស្ស​រៀន​រឿង​ជោគជ័យ​ច្រើន​ពេក ពួក​គេ​គិត​ថា ពួកគេ​អាច​ទទួល​​ជោគជ័យ​ បានយ៉ាង​ងាយ​ស្រួល"។

ផ្ទុយ​ទៅ​វិញ​លោក​ចង់​បង្រៀន​អ្នកដទៃ ​ពី​របៀប​យក​ឈ្នះ​លើ​ឧបសគ្គ​នានា ដើម្បី​ឱ្យ​ពួកគេ​ត្រៀម​ខ្លួន​សម្រាប់​ជីវិត​សហគ្រិន​ដ៏​លំបាក។

លោក​មាន​ប្រសាសន៍​ថា៖ "យើង​ចង់​ចែក​រំលែក​ជាមួយ​មនុស្ស​ ថា​តើ​អ្វី​ជា​​កំហុស​ ដែល​យើង​បាន​​​ធ្វើ។ វា​ជា​កំហុស​ឆ្គង និង​​មេរៀន​ ដែល​យើង​ត្រូវ​រៀន ដើម្បី​អភិវឌ្ឍន៍​ខ្លួន"៕

Follow us on Lokdou.com-Blog
Have anything want to Sell?
Loading...
87 views

Comments

No comments has been added on this post

Add new comment

You must be logged in to add new comment