For full functionality of this site it is necessary to enable JavaScript. Here are the instructions how to enable JavaScript in your web browser.
Sell Your Item Now

Buy and Sell Everything in Cambodia!

0

​​Huawei Mate 20 Pro អាច​សាក​ថ្ម​ឲ្យ​ iPhone ដោយ មិន​បាច់​ប្រើ​ខ្សែ


Huawei Mate 20 Pro ​បាន​បង្ហាញ​ខ្លួន​ជា​មួយ​ថ្ម​​ទំហំ​ដល់ ៤២០០ mAh ប៉ុន្តែ​អាច​សាក​បញ្ចូល​ថ្ម​ឆាប់​ពេញ​ដោយ​​សាក​ ៣០ នាទី​បាន​ថ្ម​រហូត​ដល់​ ៧០% ឯណោះ។

ក្រៅ​ពី​មាន​ថ្ម​ទំហំ​ធំ​ និង​សាក​បាន​លឿន​ Mate 20 Pro ក៏​មាន​មុខងារ​ពិសេស​មួយ​ឈ្មោះ​ថា​ "Reverse Wireless Charging”។ ពេល​ដំណើរ​ការ​មុខងារ​នេះ​ Mate 20 Pro អាច​ប្រែ​កាយ​ទៅ​ជា​ Powerbank មួយ អាច​សាក​បញ្ចូល​ថ្ម​ឲ្យ​ស្មាតហ្វូន​ដទៃ​ទៀត​ដែល​ទ្រាំទ្រ​នឹង​មុខងារ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ។

​​​​ពេល​ដំណើរ​ការ​មុខងារ​ខាង​លើ​រួច គ្រាន់​តែ​យក​ស្មាតហ្វូន​ដទៃ​មក​ដាក់​ទល់​ខ្នង​ជា​មួយ Mate 20 Pro នោះ​ការ​សាក​បញ្ចូល​ថ្ម​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ភ្លាម។ ស្មាតហ្វូនដែលអាចទ្រាំទ្រនឹងការសាកថ្មឥតខ្សែមានដូចជា iPhone X, iPhone 8/8 Plus, iPhone XS, Galaxy S9, Galaxy Note9, Xperia XZ3 និង​ស្មាតហ្វូនច្រើនម៉ូដែលទៀត៕

Follow us on Lokdou.com-Blog
Have anything want to Sell?
Loading...
93 views

Comments

No comments has been added on this post

Add new comment

You must be logged in to add new comment