តើអ្វីទៅជាវីរុសកូរ៉ូណា “ ប្រភេទថ្មី “ ?
ជំងឺដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ត្រូវបានគេរកឃើញដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន ដែលត្រូវបានគេដាក់ឈ្មោះថា ជំងឺវីរុសកូរ៉ូណាឆ្នាំ២០១៩ (កូវីដ១៩/COVID-19) ដែលពាក្យកាត់ “CO” តំណាងឱ្យពាក្យ corona (កូរ៉ូណា) “VI” តំណាងឱ្យពាក្យ virus (វីរុស) និង “D” តំណាងឱ្យពាក្យ disease (ជំងឺ)។ កាលពីមុន ជំងឺនេះត្រូវបានគេហៅឈ្មោះថា "វីរុសកូរ៉ូណាប្រភេទថ្មីឆ្នាំ២០១៩" ឬ "2019-nCoV"។
កូរ៉ូណា ជាអំបូរមេរោគដែលចែកជាចង្កោមគ្រួសារបួនសំខាន់ៗ គឺ អាល់ហ្វា បេតា ហ្កាម៉ា និងដែលតា។ កូរ៉ូណាវីរុស មាន៧ប្រភេទខុសៗគ្នា ក្នុងនោះបួនប្រភេទ មិនសូវកាចទេ។ បីប្រភេទទៀត កំណាចខ្លាំង មានអាទិ៍
តើវីរុសកូរ៉ូណាមានរោគសញ្ញាអ្វីខ្លះ?
រោគសញ្ញាអាចជាគ្រុនក្តៅ ក្អក និងថប់ដង្ហើម។ ក្នុងករណីធ្ងន់ធ្ងរជាងនេះ ការឆ្លងវីរុសនេះអាចបណ្តាលឱ្យកើតជំងឺរលាកសួត ឬពិបាកដកដង្ហើម។ កាន់តែកម្រ ជំងឺនេះអាចបណ្តាលឱ្យស្លាប់បាន។ រោគសញ្ញាទាំងនេះស្រដៀងនឹងជំងឺផ្តាសាយ (influenza) ឬ ជំងឺផ្តាសាយទូទៅដែលកើតមានច្រើនជាង COVID-19 ។ នេះជាមូលហេតុដែលតម្រូវឱ្យមានការធ្វើតេស្តដើម្បីបញ្ជាក់ថា អ្នកណាម្នាក់ពិតជាមានផ្ទុកវីរុស COVID-19។ វាជាការសំខាន់ដែលត្រូវចងចាំថា វិធានការការពារសំខាន់ៗគឺមានលក្ខណៈដូចគ្នាដូចជាលាងដៃឱ្យបានញឹកញាប់ និងរក្សាអនាម័យផ្លូវដង្ហើម (ខ្ទប់មាត់នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសជូតមាត់ និងបន្ទាប់មកបោះចោលក្រដាសជូតមាត់ក្នុងធុងសំរាមបិទជិត)។ ដូចគ្នានេះដែរ មានថ្នាំបង្ការសម្រាប់ការពារជំងឺផ្តាសាយ ដូច្នេះអ្នកត្រូវចងចាំថាអ្នក និងកូនៗត្រូវទៅចាក់ថ្នាំបង្ការឱ្យបានទៀងទាត់។
តើត្រូវធ្វើដូចម្តេចកុំឱ្យឆ្លងមេរោគ ?
ក្រៅអំពីសេចក្តីណែនាំ មិនធ្វើដំណើរទៅប្រទេសចិន ឬទៅកាន់ខេត្តវូហាន ដែលជាចំណុចផ្ទុះមេរោគកូរ៉ូណាថ្មីដំបូងគេ បើមិនចាំបាច់ លោកអ្នកត្រូវអនុវត្តនូវកាយវិការសាមញ្ញៗ តែ ចាំបាច់មួយចំនួនដូចខាងក្រោមនេះ ដើម្បីកាត់បន្ថយហានិភ័យឆ្លងរោគ ៖
តើខ្ញុំគួរធ្វើអ្វីប្រសិនបើមានសមាជិកគ្រួសារមានរោគសញ្ញាវីរុស COVID-19នេះ?
អ្នកគួរស្វែងរកការព្យាបាលឱ្យបានឆាប់រហ័ស ប្រសិនបើអ្នកឬកូនរបស់អ្នកមានមានអាការៈដូចជា គ្រុនក្តៅ ក្អក ឬពិបាកដកដង្ហើម។ សូមទូរស័ព្ទប្រាប់ជាមុនដល់អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក ប្រសិនបើអ្នកបានធ្វើដំណើរទៅកាន់តំបន់ដែលត្រូវបានគេរាយការអំពីការឆ្លងវីរុស COVID-19 ឬប្រសិនបើអ្នកបានប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលបានធ្វើដំណើរមកពីតំបន់មួយក្នុងចំណោមតំបន់ទាំងនេះ ហើយមានរោគសញ្ញាផ្លូវដង្ហើម។
តើវិធីណាដែលល្អបំផុតក្នុងការលាងដៃឱ្យបានត្រឹមត្រូវ?
ជំហានទី ១: ផ្សើមដៃជាមួយទឹក (ទឹកហូរដូចជាទឹកម៉ាស៊ីន)
ជំហានទី ២៖ ប្រើសាប៊ូឱ្យបានគ្រប់គ្រាន់ទៅលើដៃសើម
ជំហានទី ៣៖ ដុសគ្រប់ផ្ទៃដៃ រួមទាំងខ្នងដៃ ចន្លោះម្រាមដៃ និងក្រោមក្រចក យ៉ាងហោចណាស់ ២០វិនាទី។
ជំហានទី ៤៖ លាងជម្រះដៃ ឱ្យបានស្អាតជាមួយទឹក (ទឹកហូរដូចជាទឹកម៉ាស៊ីន)
ជំហានទី ៥៖ ជូតដៃដោយប្រើក្រណាត់ស្អាត ឬកន្សែងដែលប្រើបានតែម្តង
លាងដៃឱ្យបានញឹកញាប់ជាពិសេសមុនពេលញ៉ាំអាហារ បន្ទាប់ពីញីសម្បោរ ក្អក ឬកណ្តាស់ និងបន្ទាប់ពីទៅបន្ទប់ទឹក។
ប្រសិនបើអ្នកគ្មានសាប៊ូ និងទឹកទេ សូមប្រើទឹកលាងដៃដែលមានជាតិអាល់កុលយ៉ាងតិចណាស់ ៦០ ភាគរយ ។ អ្នកត្រូវតែលាងដៃជាមួយសាប៊ូ និងទឹកជានិច្ច ប្រសិនបើដៃអ្នកកខ្វក់។
តើស្ត្រីមានផ្ទៃពោះអាចចម្លងវីរុសកូរ៉ូណាទៅកូនក្នុងផ្ទៃដែរឬទេ?
នៅពេលនេះ មិនទាន់មានភស្តុតាងគ្រប់គ្រាន់ដើម្បីកំណត់ថាវីរុសនេះត្រូវបានចម្លងពីម្តាយទៅកូនក្នុងកំឡុងពេលមានផ្ទៃពោះ ឬមានផលប៉ះពាល់ជាសក្តានុពលដែលអាចកើតមានចំពោះទារកនោះទេ។ បញ្ហានេះកំពុងត្រូវបានស្រាវជ្រាវនៅពេលបច្ចុប្បន្ន។ ស្ត្រីមានផ្ទៃពោះគួរតែបន្តអនុវត្តតាមវិធីបង្ការសមស្របដើម្បីការពារខ្លួនពីការប៉ះពាល់នឹងវីរុស ហើយត្រូវស្វែងរកការព្យាបាលឱ្យបានទាន់ពេលវេលាប្រសិនបើមានរោគសញ្ញាដូចជា ក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម។
តើម្តាយអាចបំបៅដោះកូនបានដែរឬទេ ប្រសិនបើគាត់បានឆ្លងវីរុសនេះ?
ម្តាយទាំងអស់ដែលស្ថិតនៅក្នុងតំបន់ដែលរងផលប៉ះពាល់ និងមានហានិភ័យ ហើយដែលកើតមានរោគសញ្ញាគ្រុនក្តៅ ក្អក ឬពិបាកដកដង្ហើម គួរតែស្វែងរកការព្យាបាល ឱ្យបានឆាប់រហ័ស និងធ្វើតាមការណែនាំពីអ្នក ផ្តល់សេវាថែទាំសុខភាព។
ដោយគិតពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយ និងការមិនសូវចម្លងវីរុសផ្លូវដង្ហើមផ្សេងៗដោយសារទឹកដោះម្តាយ អ្នកម្តាយអាចនៅបន្តបំបៅកូនដោយទឹកដោះទន្ទឹមគ្នានឹងការបន្តអនុវត្តវិធីបង្ការចាំបាច់នានា។
ចំពោះម្តាយដែលមានរោគសញ្ញាហើយ តែនៅមានសុខភាពល្អគ្រប់គ្រាន់ក្នុងការបំបៅដោះកូន វិធីបង្ការរួមមាន ការពាក់ម៉ាសនៅពេលស្ថិតនៅក្បែរកូន (រួមទាំងពេលបំបៅដោះកូន) លាងដៃមុន និងក្រោយពេលប៉ះពាល់កូន (រាប់បញ្ចូលទាំងការបំបៅដោះ) និងការសម្អាត/ការសម្លាប់វីរុសលើផ្ទៃដែលកខ្វក់ ដែលវិធីបង្ការនេះគួរតែត្រូវបានអនុវត្តដូចគ្នាចំពោះអ្នកណាម្នាក់ដែលត្រូវបានបញ្ជាក់ឬសង្ស័យថាមានឆ្លងវីរុស COVID-19 ហើយប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ រួមទាំងចំពោះកុមារផងដែរ។
ប្រសិនបើម្តាយមានជំងឺធ្ងន់ធ្ងរ គាត់គួរតែត្រូវបានលើកទឹកចិត្តឱ្យបញ្ចេញទឹកដោះ ហើយបញ្ចុកកូនដោយប្រើកែវ និង/ឬ ស្លាបព្រាស្អាតវិញ ខណៈពេលដែលត្រូវតែបន្តអនុវត្តវិធីសាស្ត្របង្ការការឆ្លងវីរុសដដែល ។
ប្រសិនបើមានករណីសង្ស័យ រឺបន្ទាន់ណាមួយសូមទាក់ទងមកកាន់លេខ 115 ដោយឥតគិតថ្លៃ
សម្រាប់ព័ត៌មានបន្ថែមអំពីវីរុស COVID-19 សូមចូលទៅកាន់គេហទំព័ររបស់អង្គការសុខភាពពិភពលោក
Get these Benefits
Get these Benefits
មតិយោបល់