For full functionality of this site it is necessary to enable JavaScript. Here are the instructions how to enable JavaScript in your web browser.
អត្ថបទសំខាន់!  ខ្ញុំការពារ អ្នកការពារ យើងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-19  អានបន្តរ
Sell Your Item Now

Buy and Sell Everything in Cambodia!

0

ម៉ាឡេស៊ី នឹងក្លាយជាអ្នកបន្តវេនពីចិន ក្នុងការ វិនិយោគអចលនទ្រព្យនៅកម្ពុជា


សម្ដេច​នាយករដ្ឋមន្រ្តី បាន​មានប្រសាសន៍​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​ម៉ាឡេស៊ី បាន​ឈានដល់​កម្រិត​មួយ​ដែល​មិនធ្លាប់​មាន​ហើយ​អ្វី​ដែលជា​គោលបំណង និង​សេចក្តី​ប៉ង​ប្រាថ្នា​របស់​សម្ដេច គឺ​ធ្វើយ៉ាងណា​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឲ្យកាន់​តែ​ធំ​បន្ថែម​ទៀត។ ​លើស​ពីនោះ​ទៀត គឺ​ធ្វើយ៉ាងណា​ជំរុញ​លំហូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឲ្យមាន​លំហូរ​ដោយ​សេរី​ស្របតាម​យន្តការ​គោលការណ៍ និង​គោល​នយោបាយ​របស់​អាស៊ាន មិនតែ​ប៉ុណ្ណោះ​ត្រូវជំរុញ​ឱ្យមាន​លំហូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​អាស៊ាន និង​អាស៊ាន​ផងដែរ។

ថ្លែងនៅក្នុងជំនួបជាមួយសម្តេចហ៊ុន សែន កាលពីពេលថ្មីៗនេះ  លោក Eldeen Hasaaini Binh Mohd Hashim ឯក​អគ្គរដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​នៅកម្ពុជា បាន​បញ្ជាក់​ពីមហិច្ចតា ចង់ក្លាយជាអ្នកវិនិយោគធំជាងគេនៅកម្ពុជា។

ភាព លោក Eldeen Hasaaini Binh Mohd Hashim ឯក​អគ្គរដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​នៅកម្ពុជា បាន​បញ្ជាក់​ថា ក្នុង​បេសកកម្ម​ការងារ​របស់​លោក​នៅ​កម្ពុជា​នៅ​ពេល​នេះ គឺ៖

ទី១. ធ្វើយ៉ាងណា​ជំរុញ​ទំនាក់​ទំនង​កម្ពុជា និង​ម៉ាឡេស៊ី ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​ឡើង​ថែមទៀត

ទី២. ជំរុញ​រាល់​កិច្ចព្រមព្រៀង​អនុស្សារណៈ​ទាំងឡាយ​ដែលបាន​ចុះ​ហត្ថលេខា​កន្លងមក​ឲ្យ​ដំណើរការ​ទៅមុខ

ទី៣.ជំរុញ​ពាណិជ្ជកម្ម​កម្ពុជា និង​ម៉ាឡេស៊ី ឱ្យ​មានទំហំ​កាន់តែ​ធំឡើង ជាពិសេស​ការនាំអង្ករចេញ​ពីកម្ពុជា​ ទៅ​ម៉ាឡេស៊ី ព្រមទាំង​ធ្វើយ៉ាងណា​ ជំរុញ​ការវិនិយោគ​ម៉ាឡេស៊ី​នៅកម្ពុជា ឱ្យក្លាយទៅ​ជា​ការ​វិនិយោគធំ​លំដាប់ទី១​នៅ​កម្ពុជា។

 

Follow us on Lokdou.com-Home
Have House or Land want to Sell?
Loading...
111 views

Comments

No comments has been added on this post

Add new comment

You must be logged in to add new comment