For full functionality of this site it is necessary to enable JavaScript. Here are the instructions how to enable JavaScript in your web browser.
Sell Your Item Now

Buy and Sell Everything in Cambodia!

0

ឆ្នាំ២០២១ គ្រប់រោងចក្រសហគ្រាសទាំងអស់ត្រូវរើទៅក្រៅក្រុងទាំងអស់


ដោយសារតែតំបន់ភាគខាងត្បូងរាជធានីភ្នំពេញនឹងក្លាយជាទីក្រុងទំនើប និង ស្រស់ស្អាតបំផុតក្នុងរាជធានីភ្នំពេញនាពេលអនាគត ម្ល៉ោះហើយបានជាទីតាំងនៅទីនោះ ដីហក់ឡើងថ្លៃខ្លាំង ពិសេសតំបន់ផ្លូវ៦០ម៉ែត្រ។

​​ស្របពេលដែលប្រទេសកម្ពុជាយើងកំពុងមានកំណើនសេដ្ឋកិច្ចជាលំដាប់គួរឱ្យកត់សម្គាល់នេះ ជាពិសេសគឺទីក្រុងភ្នំពេញដែលជាទីតាំងមួយមិនអាចខ្វះ បាននូវ សន្តិភាពដើម្បីឱ្យល្បឿននៃការអភិវឌ្ឍកាន់តែឆ្ពោះទៅមុខឆាប់រហ័ស រដ្ឋាភិបាលបានដាក់កំហិតឱ្យ ម្ចាស់​រោងចក្រសហគ្រាស​ឃ្លាំង​ស្តុក​ទំនិញ និង​យានដ្ឋាន​ជួស ជុល​រថយន្ត​ធំ​ៗ ដែល​​ស្ថិត​នៅ​​ទីប្រជុំជនក្នុង​រាជធានី​​ភ្នំពេញ​ទាំងអស់​ ត្រូវតែ​​​ផ្លាស់​ប្ដូរ​អាជីវកម្ម​របស់​ខ្លួន​ទៅ​តំបន់​ជាយក្រុង​ឱ្យ​​អស់ ​នៅ​ត្រឹមឆ្នាំ​២០២១ខាងមុខនេះ ។

Image result for គម្រោង​ផ្លូវ ៦០ម៉ែត

ភាគខាងត្បូងនៃរាជធានីភ្នំពេញត្រូវបានដៅជាចំនុចសំខាន់ៗពីរ

កំណាត់ទី១ ចាប់ពីផ្លូវព្រះមុន្នីវង្ស ដល់គម្រោងប៉េង ហ៊ួត តម្លៃចន្លោះពី ១,៥០០ ទៅ ២,០០០ដុល្លារអាមេរិក ក្នុងមួយម៉ែតការ៉េ។

Image result for គម្រោង​ផ្លូវ ៦០ម៉ែត

កំណាត់ទី២ គឺប្រវែង៣គីឡូម៉ែត្របន្ទាប់ ចាប់ពីប៉េង​ ហ៊ួតទៅតម្លៃចន្លោះពី ៨០០ ទៅ ១,២០០ ដុល្លារអាមេរិកក្នុងមួយម៉ែតការ៉េ ហើយកំណាត់ទី ៣ ដល់ផ្លូវជាតិលេខ២ដែលជាគីឡូម៉ែត្រចុងក្រោយ តម្លៃចន្លោះពី ៥០០ ទៅ ៨០០ ដុល្លារអាមេរិកក្នុងមួយម៉ែតការ៉េ។ លោកបន្ត៕

Image result for គម្រោង​ផ្លូវ ៦០ម៉ែត

Image result for គម្រោង​ផ្លូវ ៦០ម៉ែត

ការផ្លាស់ប្តូរនេះ គឺ​ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងក្រុង​ព្រោះមួយរយៈនេះការរីកដុះដាលនូវសំណងរោងចក្រសហគ្រាស​ពិសេសវិស័យដឹកជញ្ជូនពិត​ជា​មាន​ការកើនឡើងច្រើនខ្លាំងមែនទែនក្នុងទីក្រុងភ្នំពេញ ដែលធ្វើឱ្យបញ្ហាចរាចរណ៍ចេះតែដាក់សម្ពាធលើសុវត្ថិភាពនិងការធ្វើដំណើរប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាផ្នែកមួយប៉ះពាល់ដល់សេដ្ឋកិច្ចនិងសណ្ដាប់ធ្នាប់ជាតិយ៉ាងធ្ងន់ធ្ងរ។

គួរបញ្ជាក់ផងដែរថារដ្ឋាភិបាលបាន​ស្នើរឱ្យប្រជាពលរដ្ឋដែលជាម្ចាស់សហគា្រសនិងការដ្ឋានធំៗទាំងនោះធ្វើការផ្លាស់​ប្ដូរ​ឲ្យ​ទៅ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ ដែល​កំពុង​ស្ថាបនា​ឆ្លងកាត់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ហើយគម្រោងនេះនឹងបញ្ចប់ក្នុងឆ្នាំ២០២១ដែរហើយ ឯរដ្ឋាភិបាលក៏នឹងចាប់ផ្ដើមធ្វើការ​ហាម​ឃាត់​ដល់រថយន្តធុនធំមិនឱ្យចរាចរណ៍ចូលក្នុងទីក្រុងទៀតដែរក្រោយការបញ្ចប់គម្រោងនេះ។

Follow us on Lokdou.com-Home
Have House or Land want to Sell?
Loading...
75 views

Comments

No comments has been added on this post

Add new comment

You must be logged in to add new comment