ជាមួយគ្នានេះដែរ ក្រុមហ៊ុន Corsair ទើបបាន ប្រកាសចេញនូវ SSD ជំនាន់ថ្មីរបស់ខ្លួន ដែលជាប្រភេទ M.2 ដែរ ជាបន្ទះកាត SSD ពពួក M.2 NVMe PCIe ជំនាន់ទី 3 មានល្បឿនលឿន មិនចាញ់ SSD ម៉ាកផ្សេងៗឡើយ។
Force Series MP510 អាចយកទៅប្រើប្រាស់បានគ្រប់ម៉ាស៊ីនស៊េរីថ្មីៗ ដែលមាន Motherboard អាចប្រើប្រាស់ ជាមួយនឹងពពួក M.2 នេះបាន រួមបញ្ចូលគ្រប់ម៉ាស៊ីន Laptop និង Desktop ឲ្យតែម៉ាស៊ីនរបស់អ្នក ប្រើប្រាស់ Chipset ពពួក 1XX, 2XX, 3XX, X99, X299 និងប្រើ Motherboard មាន Socket ជា AM4 របស់ AMD។ MP510 ប្រើប្រាស់បច្ចេកវិទ្យា 3D TLC NAND ជាបច្ចេកវិទ្យាទំនើប ចុងក្រោយគេក្នុងការបង្កើតបន្ទះមេម៉ូរី ដើម្បីរក្សាទិន្នន័យ ដែលផ្ដល់នូវល្បឿន លឿនជាង SSD ពពួក M.2 ធម្មតា និង SSD 2.5 ថែមទាំងអាចឲ្យវា ប្រើបានរាប់សិបឆ្នាំ។ យោងតាមការអះអាង របស់ក្រុមហ៊ុន Corsair បានប្រាប់ឲ្យដឹងថា SSD ស៊េរី Force ថ្មីនេះ មានល្បឿនខ្ពស់កប់ ដែលវាអាចធ្វើការ Read លោតដល់ 3,480MB/s និងល្បឿន Write វិញបាន 3,000MB/s ពិតជាលឿន សម្រាប់អ្នកចង់បានកុំព្យូទ័រ ដែលមានល្បឿនលឿនលើសគេ ថែមទាំងមានជម្រើសច្រើន ព្រោះ Corsair ផ្ដល់នូវទំហំផ្ទុក ជាមួយតម្លៃប្រកួតប្រជែង ដូចខាងក្រោម៖
• 240GB លក់ក្នុងតម្លៃ USD 65.99
• 480GB លក់ក្នុងតម្លៃ USD 124.99
• 960GB លក់ក្នុងតម្លៃ USD 235.99
• និង 1.92TB / 1,920GB លក់ក្នុងតម្លៃ USD 474.99
Force Series MP510 ចេញលើកនេះ គឺជាដៃគូប្រគួតប្រជែងធំជាមួយនឹង Samsung 970 Evo ដោយល្បឿនរបស់វា គឺប្រហាក់ប្រហែលគ្នា ទៅលើការប្រើប្រាស់ជាក់ស្ដែង តែតម្លៃរបស់ Corsair មានការប្រកួតប្រជែងជាង នៅក្នុងទីផ្សារ ពិសេស Corsair ផ្ដល់នូវទំនុកចិត្ត ទៅដល់អតិថិជនរបស់ខ្លួន ជាមួយនឹងការធានាដល់ទៅ 5 ឆ្នាំជាមួយនឹង SSD មួយនេះ ខណៈពេលមកដល់ខ្មែរ អាចនឹងកាត់បន្ថយការ ធានាខ្លះតាមកាលៈទេសៈ។ ហេតុដូច្នេះ សម្រាប់អ្នកចង់បាន SSD ល្បឿនលឿន ហើយជាអ្នកគាំទ្រ ផលិតផលរបស់ Corsair ទៀតនោះ Force Series MP510 ជាជម្រើសដ៏ល្អមួយ ដែលអាចពិចារណាបាន ដោយវានឹងចេញលក់ ក្នុងពេលឆាប់ៗ ខាងមុខនេះឯង។
Get these Benefits
Get these Benefits
Comments