For full functionality of this site it is necessary to enable JavaScript. Here are the instructions how to enable JavaScript in your web browser.
Sell Your Item Now

Buy and Sell Everything in Cambodia!

0

BMW X7 មាន​ ៧ កៅអី បង្ហាញតម្លៃលក់ជាផ្លូវការហើយ


រថយន្ត​ BMW X7 ​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​​ជា​មួយ​​ស៊េរី​ឆ្នាំ ២០១៩ ជា​ប្រភេទ​រថយន្ត​ SUV ប្រណិត​មាន​កៅអី​អង្គុយ​រហូត​ដល់​ ៧។

ផ្នែក​ខាង​មុខ​នៃ​រថយន្ត​នេះ​មាន​​រចនា​នូវ​រន្ធ​ខ្យល់​ទំហំ​ធំ អម​ជា​មួយ​នឹង​អំពូល​ LED រាង​ស្លីម លើក​សម្រស់​រថយន្ត​នេះ​មួយ​កម្រិត​ទៀត។ អ្នក​ឌីហ្សាញ​បាន​ធ្វើ​ឲ្យ​​ទ្វារ​រថយន្ត​ខាង​ក្រោយ​មាន​ទំហំ​ធំ​ជាង​ខាង​មុខ​ ដើម្បី​​ងាយ​ស្រួល​ចេញ​ចូល​សម្រាប់​កៅអី​ជួរ​ទីបី។

​​​សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក​ដែល​ចេញ​លក់​នៅ​ខែ​មីនា​ ឆ្នាំ ២០១៩ ខាង​មុខ​នេះ រថយន្ត​ BMW X7 នឹង​មាន​ចែក​ចេញ​ជា​ពីរ​ប្រភេទ​ រួម​មាន​ X7 xDrive40i តម្លៃ​ចាប់​ពី ៧៣ ៩០០ ដុល្លារ និង​ X7 xDrive50i តម្លៃ​ចាប់​ពី ៩២ ៦០០ ដុល្លារ។

ប្រភេទ 40i មាន​ប្រើ​ប្រាស់​ម៉ាស៊ីន​ Turbocharged ៦ ស៊ីឡាំង​ ចំណុះ ៣,០ លីត្រ ផលិត​កម្លាំង​បាន​ ៣៣៥ សេះ។ ចំណែក​ប្រភេទ 50i មាន​ប្រើ​ម៉ាស៊ីន​ Twin-Turbo ៨ ស៊ីឡាំង​ ចំណុះ ៤,៤ លីត្រ ផលិត​កម្លាំង​បាន​ ៤៥៦ សេះ។

ម៉ាស៊ីន​ទាំង​ពីរ​ប្រភេទ​មាន​ភ្ជាប់​ជា​មួយ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៨ វគ្គ និង​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​ ៤ (All-Wheel Drive)។ រថយន្ត​ទាំង​ពីរ​ប្រភេទ​ក៏​មាន​ប្រើ​ប្រាស់​បូម​ខ្យល់​ទាំង​មុខ និង​ក្រោយ​ផង​ដែរ។

ផ្នែក​ខាង​ក្នុង​ BMW X7 មាន​ទំហំ​ធំ​ទូលាយ​ និង​មាន​ប្រណិត​ភាព​បំផុត។ តាប្លូ​រថយន្ត​មាន​បំពាក់​ដោយ​អេក្រង់​ឌីជីថល​ទំហំ ១២,៣ អ៊ីញ​សម្រាប់​បង្ហាញ​ទិន្នន័យ និង​បញ្ជា​មុខងារ​ ស្ថិត​នៅ​ក្បែរ​អេក្រង់​កម្សាន្ត​ដែល​មាន​ទំហំ ១២,៣ អ៊ីញ​ដូច​គ្នា។ នៅ​ចំ​កណ្ដាល​មាន​ប៊ូតុង​បញ្ជា​ជា​ច្រើន​ រួម​មាន​បញ្ជា​ប្រអប់​លេខ, ប្រព័ន្ធ​បើកបរ និង​កែ​សម្រួល​កម្ពស់​បូម​ជា​ដើម។

ជា​ស្តង់ដារ​មក​ស្រាប់​ លើ​រថយន្ត​នេះ​មាន​ម៉ាស៊ីន​ត្រជាក់​ ៤ តំបន់​ ហើយ​ក៏​មាន​ជម្រើស​បន្ថែម​ដល់​ ៥ តំបន់​ផង​ដែរ។ អតិថិជន​ក៏​មាន​សិទ្ធ​ដក​កៅអី​ជួរ​កណ្ដាល​ចេញ​មួយ ដើម្បី​អាច​​ឲ្យ​កៅអី​ជួរ​កណ្ដាល​ទទួល​បាន​មុខងារ​ពិសេសៗ​​ដូច​កៅអី​ជួរ​ខាង​មុខ។

បន្ថែម​ពី​នេះ​ដែរ លើ​រថយន្ត​ BMW X7 ក៏​មាន​ប្រព័ន្ធ​សុវត្ថិភាព និង​ប្រព័ន្ធ​ជំនួយ​ដល់​ការ​បើកបរ​ជា​ច្រើន​ទៀត ដើម្បី​ធានា​សុវត្ថិភាព​​ក្នុង​ការ​ធ្វើ​ដំណើរ៕

Follow us on Lokdou.com-Car
Have Car want to Sell?
Loading...
200 views

Comments

No comments has been added on this post

Add new comment

You must be logged in to add new comment